លោកជំទាវ ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ ព្រឹទ្ធសភា
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗរួមមាន៖
១.ផ្សព្វផ្សាយលទ្ធផលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
២.ពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ។
៣.បញ្ហាផ្សេងៗ…។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន